ទីក្រុង Can Tho​ ឆ្ពោះទៅបទដ្ឋានអន្តរជាតិក្នុងការចិញ្ជឹមជលផល

          (VOV)_ទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) ​នឹងនាំ​ផ្ទៃទឹក​ចំនួន ​១៣ ពាន់  ៨០០ ហិកតា ចូលក្នុងការចញ្ជឹមជលផលទឹកសាប ប្រមូលផ្តុំនៅបណ្ដាស្រុក Thot
Not, Vinh Thanh, Co do និងខ័ណ្ឌ ​O mon​។​ក្នុងជំហានដំបូង  បទដ្ឋានVietGAP, Global
GAP, ស្និទ្ធស្នាលជា​មួយ​បរិស្ថានត្រូវបានអនុវត្ត…ល។ ក្រៅពីនោះ ទីក្រុង Can Tho ក៏
បានកសាង និង​ដាក់អោយដំណើការ កសិដ្ឋានចិញ្ជឹមជលផលស្អាតមួយចំនួន​ដែល
អាចផ្គត់ផ្គង់​កូនពូជ រាប់រយលានក្បាល​ ក្នុង១ឆ្នាំ ដើម្បីជំនះពុះពារលើស្ថានភាព ខ្វះកូន ពូជ នាសព្វថ្ងៃ ជាជំហានៗ។ ទីក្រុងកំពូងបង្កលក្ខណះ អោយអង្គភាពអាជីវកម្មកែច្នៃ​ជលផល នៅក្នុងនិងក្រៅតំបន់ ចុះហត្ថលេខាលើ កិច្ច​សន្យាទិញផលិតផល  ជាមួយតំ
 លៃ សមស្របចំពោះប្រជាកសិករ។ ទន្ទឹម​នឹងនោះ ទីក្រុងក៏បានបង្កលក្ខណះ  អោយ
បង ប្អូន នាំចេញជលផល ក្រៅ​កិច្ចសន្យា ទៅបណ្ដាខេត្ត Soc Trang, Bac Lieu និង Ca
Mau (នៅភាគខាងត្បូងវៀតណាម)ទៀតផង៕

ទីក្រុង Can Tho​ ឆ្ពោះទៅបទដ្ឋានអន្តរជាតិក្នុងការចិញ្ជឹមជលផល - ảnh 1
ទីក្រុង Can Tho​ ឆ្ពោះទៅបទដ្ឋានអន្តរជាតិក្នុងការចិញ្ជឹមជលផល(internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ